ព្រះត្រៃបិដក ភាគ ៧២

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ភិ​សទា​យក​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ភិ​សទា​យក​ត្ថេ​រាប​ទាន។


សុ​ចិន្តិ​តត្ថេ​រាប​ទាន ទី៦


 [៦៨] ខ្ញុំ​បាន​កើតជា​កេសរ​រាជសីហ៍ មាន​ជាតិ​ដ៏​ខ្ពង់ខ្ពស់ ត្រាច់​ទៅតាម​ជ្រោះ​ភ្នំ សម្លាប់​នូវ​ពួក​ម្រឹគ ចិញ្ចឹមជីវិត​ក្នុង​ចន្លោះភ្នំ។ គាប់​ជួន​ព្រះ​មា​នព្រ​ភាគ ព្រះនាម​អត្ថ​ទស្សី ព្រះអង្គ​ជា​សព្វញ្ញូ ទ្រង់​ប្រសើរ​ជាង​ពួក​អ្នកប្រាជ្ញ ព្រះអង្គ​ប្រាថ្នា​ស្រោចស្រង់​ខ្ញុំ ទើប​ស្តេច​មកកាន់​ភ្នំ​ដ៏​ឧត្តម។ ក្នុង​សម័យ​នោះ ខ្ញុំ​សម្លាប់​នូវ​បសទ​ម្រឹគ យក​មក​បំរុង​បរិភោគ ព្រះមានព្រះភាគ​ប្រព្រឹត្ត​បិណ្ឌបាត ស្តេច​ចូល​មក​ជិត​ខ្ញុំ។
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 637642108635832590
ទៅកាន់ទំព័រ៖