ព្រះត្រៃបិដក ភាគ ៧២

ខ្ញុំ​រើស​យក​សាច់​ដ៏​ល្អ ថ្វាយព្រះ​សាស្តា​អង្គ​នោះ ឯព្រះ​សាស្តា ជាម​ហា​វីរបុរស (សម្តែង​ធម៌) ញុំាង​ខ្ញុំ​ឲ្យ​រលត់ទុក្ខ ហើយ​ទ្រង់​អនុមោទនា​ក្នុង​កាលនោះ។ ខ្ញុំ​ចូល​ទៅកាន់​ជ្រោះ​ភ្នំ ញុំាង​បីតិ​ឲ្យ​កើតឡើង ដោយ​សេចក្តី​ជ្រះថ្លា​នៃ​ចិត្ត​នោះ ខ្ញុំ​ក៏​ធ្វើ​កាលកិរិយា​ក្នុង​ទីនោះ។ ក្នុង​កប្ប​ទី ១.៥០០ ខ្ញុំ​បាន​រីករាយ​ក្នុង​ទេវលោក ដោយ​ទាន​សាច់​នុ៎ះ​ផង ដោយ​សេចក្តី​តម្កល់ចិត្ត​នុ៎ះ​ផង។ ដោយ​អំណោយ​នៃ​ទាន​សាច់​នោះ​ផង ដោយ​ការ​រលឹក​នូវ​ព្រះពុទ្ធ​ផង កុសល ខ្ញុំ​ក៏បាន​ធ្វើ​ថែមទៀត ក្នុង​កប្ប​ដ៏​សេស។ ក្នុង​កប្ប​ទី ៣៨ ខ្ញុំ​បាន​កើតជា​ស្តេច មាន​នាម​ថា​ទីឃាយុ ៨ ដង ក្នុង​កប្ប​ទី ៦.០០០ អំពី​កប្ប​នេះ ខ្ញុំ​បាន​ជា​ស្តេច​ពីរ​ដង ព្រះនាម​សរណៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 637642112708957652
ទៅកាន់ទំព័រ៖