ព្រះត្រៃបិដក ភាគ ៧២
បានឮថា ព្រះសុចិន្តិតត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សុចិន្តិតត្ថេរាបទាន។
វត្ថទាយកត្ថេរាបទាន ទី៧
[៦៩] ក្នុងកាលនោះ ខ្ញុំកើតជាបក្សីគ្រុឌ ជាធំលើពួកគ្រុឌ បានឃើញព្រះពុទ្ធ ព្រះអង្គមានធូលីគឺកិលេសប្រាសចេញហើយ កំពុងស្តេចទៅកាន់ភ្នំគន្ធមាទន៍។ ខ្ញុំបានលះបង់ភេទជាគ្រុឌ ហើយប្លែងខ្លួនជាមាណព ខ្ញុំបានថ្វាយសំពត់មួយ ចំពោះព្រះពុទ្ធ ព្រះអង្គជាបុគ្គលនឹងធឹង ទ្រង់ជាធំជាងសត្វជើងពីរ។ ចំណែកខាងព្រះពុទ្ធ ជាអគ្គនាយកនៃស្វតលោក ជាសាស្តា ទ្រង់ឈរទទួលនូវសំពត់នោះ នៅលើអាកាសហើយសម្តែងនូវគាថាទាំងនេះថា បក្សីគ្រុឌនេះ លុះលះបង់នូវកំណើតគ្រុឌហើយ នឹងទៅត្រេកអរ ក្នុងទេវលោកព្រោះទាននៃសំពត់នេះផង ព្រោះការតម្កល់ចិត្តនេះផង។
ID: 637642113037551292
ទៅកាន់ទំព័រ៖