ព្រះត្រៃបិដក ភាគ ៧២
ចំណែកព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាចំបងក្នុងលោក ជានរាសភៈ ទ្រង់សរសើរទានសំពត់ ហើយទ្រង់ងាកព្រះភក្រ្តឆ្ពោះទៅទិសខាងជើង ទ្រង់ស្តេចចៀសចេញទៅ។ កាលខ្ញុំកើតក្នុងភព ខ្ញុំតែងមានការបរិបូណ៌ដោយសំពត់ តែងមានគ្រឿងប្រក់បាំងឰដ៏អាកាស នេះជាផលនៃទានសំពត់។ ក្នុងកប្បទី ៣៦ ខ្ញុំបានជាស្តេចចក្រពត្តិ ៧ ដង ព្រះនាមអរុណសៈ មានកម្លាំងច្រើន ជាអធិបតីលើពួកមនុស្ស។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះវត្ថទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ វត្ថទាយកត្ថេរាបទាន។
ID: 637642113569275397
ទៅកាន់ទំព័រ៖