ព្រះត្រៃបិដក ភាគ ៧២
អម្ពទាយកត្ថេរាបទាន ទី៨
[៧០] ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ទ្រង់គង់នៅក្នុងទីចន្លោះភ្នំ ព្រះអង្គមិនមានឧបធិក្កិលេស (មានព្រះហឫទ័យ) ផ្សាយមេត្តាទៅក្នុងលោកមិនមានប្រមាណ។ គ្រានោះ ខ្ញុំបានកើតជាស្វា លើភ្នំដ៏ឧត្តមឈ្មោះហិមពាន្ត បានឃើញព្រះពុទ្ធ មានគុណមិនថោកថយ មានគុណដ៏ក្រៃលែង ក៏ញុំាងចិត្តឲ្យជ្រះថ្លាចំពោះព្រះពុទ្ធ។ ក្នុងគ្រានោះ មានដើមស្វាយមានផ្លែ ក្នុងទីមិនឆ្ងាយអំពីភ្នំហិមពាន្ត ខ្ញុំក៏បានបេះផ្លែស្វាយទុំមានរសផ្អែម អំពីដើមស្វាយនោះ ព្រមទាំងទឹកឃ្មុំ ហើយថ្វាយព្រះសម្ពុទ្ធ។ ព្រះពុទ្ធព្រះនាមអនោមទស្សី ជាមហាមុនី ទ្រង់ព្យាករខ្ញុំនោះដោយទានរបស់ខ្ញុំទាំង ២ គឺទានទឹកឃ្មុំនេះ និងទានទឹកផ្លែស្វាយនេះថា
ស្វានេះ នឹងរីករាយក្នុងទេវលោកអស់ ៥៧ កប្ប នឹងអន្ទោលទៅកាន់ភពដ៏ច្រឡូកច្រឡំ ក្នុងកប្បដ៏សេស។
ID: 637642113874738773
ទៅកាន់ទំព័រ៖