ព្រះត្រៃបិដក ភាគ ៧២

លុះ​អស់​បាបកម្ម មក​អំពី​អបាយភូមិ មាន​អសុរកាយ ជាដើម (បាន​មក​ជា​មនុស្ស) ហើយ​ញុំាង​កិលេស​ឲ្យ​រីងស្ងួត ដោយ​សេចក្តី​ចម្រើន​ដ៏​ចាស់​ក្លា។
 ខ្ញុំ​ដែល​ព្រះពុទ្ធ ស្វែងរក​នូវ​គុណ​ដ៏​ធំ ទូន្មាន​ហើយដោយ​ការ​ទូន្មាន​ដ៏​ឧត្តម ក៏បាន​លះបង់​នូវ​ការ​ឈ្នះ និង​ការ​ចាញ់ហើយ ដល់​នូវ​ទី​មិន​ញាប់ញ័រ គឺ​ព្រះនិព្វាន។ ក្នុង​កប្ប​ទី ៧.៧០០ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ១៤ ដង ព្រះនាម​អម្ព​ដ្ឋ​ជ័យ ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អម្ព​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អម្ព​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 637642114204738781
ទៅកាន់ទំព័រ៖