ព្រះត្រៃបិដក ភាគ ៧២

ក្នុង​កប្ប​ទី ៣០ គត់ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ៥ ដង ព្រះនាម​ទេវ​ភូ​តិ​សៈ ទ្រង់​បរិបូណ៌​ដោយ​រតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បុប្ផ​ចង្កោ​ដិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បុប្ផ​ចង្កោ​ដិ​យត្ថេ​រាប​ទាន។


ឧទ្ទាន


សក​ចិត្ត​និ​យត្ថេ​រាប​ទាន ១ អា​បោ​បុប្ផិ​យត្ថេ​រាប​ទាន ១ បច្ចា​គម​និ​យត្ថេ​រាប​ទាន ១ បរ​ប្ប​សា​ទក​ត្ថេ​រាប​ទាន ១ ភិ​សទា​យក​ត្ថេ​រាប​ទាន ១ វត្ថ​ទាយ​កត្ថេ​រាប​ទាន ១ អម្ព​ទាយ​កត្ថេ​រាប​ទាន ១ សុ​មន​ត្ថេ​រាប​ទាន ១ បុប្ផ​ចង្កោ​ដិ​យត្ថេ​រាប​ទាន ១ ឯគាថា​ទាំងឡាយ ជា​គ្រឿង​សម្តែង​នូវ​អត្ថ​ដែល​លោក​ពោល​ហើយ រាប់​ទៅ​ឃើញ ៧១ គាថា។

ចប់ សក​ចិ​ត្ត​និ​យវគ្គ ទី៧។

ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 637642115157245854
ទៅកាន់ទំព័រ៖