ព្រះត្រៃបិដក ភាគ ៧២
មិនរោលរាល (ដោយកិលេស) គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលលះបង់នូវភេទគ្រហស្ថ ដូចដើមបារិច្ឆត្តព្រឹក្ស ដែលមានស្លឹកដាច់ហើយ មានសំពត់កាសាយៈ ចេញបួសហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលមិនធ្វើនូវសេចក្តីប្រាថ្នា ក្នុងរសទាំងឡាយ ជាអ្នកមិនល្មោភ មិនចិញ្ចឹមនូវបុគ្គលដទៃ ជាអ្នកត្រាច់ទៅសព្វច្រក មិនជាប់ចិត្តក្នុងត្រកូលមួយៗ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលលះបង់នូវហេតុ ជាគ្រឿងរារាំង ៥ យ៉ាង របស់ចិត្ត បន្ទោបង់នូវឧបក្កិលេសទាំងពួង ទាំងមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) កាត់បង់នូវទោសនៃសេចក្តីស្រឡាញ់ហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គល
ID: 637641340887848154
ទៅកាន់ទំព័រ៖