ព្រះត្រៃបិដក ភាគ ៧២

បទ​សញ្ញ​កត្ថេ​រាប​ទាន ទី២


 [៧៤] ខ្ញុំ​បានឃើញ​ស្នាមព្រះ​បាទ​របស់​ព្រះ​តិ​ស្ស​សម្មាសម្ពុទ្ធ ព្រះអង្គ​ជា​ព្រះ​អាទិច្ចពន្ធុ ទ្រង់​ជាន់ទុក​ហើយ ខ្ញុំ​មានចិត្ត​ត្រេកអរ​រីករាយ បាន​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា ចំពោះ​ស្នាមព្រះ​បាទ​នោះ។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​នូវ​សេចក្តី​សំគាល់​ក្នុង​ស្នាមព្រះ​បាទ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សេចក្តី​សំគាល់​ក្នុង​ស្នាម​នៃ​ព្រះបាទ។ ក្នុង​កប្ប​ទី ៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​ជា​ក្សត្រ​ឈ្មោះ​សុ​មេ​ធៈ ជា​ស្តេច​ចក្រពត្តិ មាន​កម្លាំង​ច្រើន បរិបូណ៌​ដោយ​រតនៈ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បទ​សញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បទ​សញ្ញ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 637642116102870776
ទៅកាន់ទំព័រ៖