ព្រះត្រៃបិដក ភាគ ៧២

ឯកស​ញ្ញ​កត្ថេ​រាប​ទាន ទី៥


 [៧៧] ព្រះ​អគ្គសាវ័ក​របស់​ព្រះ​វិបស្សី​សម្មាសម្ពុទ្ធ មាន​នាម​ថា​ខណ្ឌ​ត្ថេ​រ ជា​អ្នក​គួរ​ទទួល​នូវ​គ្រឿងបូជា​របស់​សត្វលោក ខ្ញុំ​បាន​ថ្វាយ​ភិក្ខា​មួយ​មុខ (ចំពោះ​អគ្គសាវ័ក​នោះ)។ បពិត្រ​ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ជា​នរាសភៈ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ ដោយ​សេចក្តី​ជ្រះថ្លា​នៃ​ចិត្ត​នោះ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ភិក្ខា​មួយ​មុខ។ ក្នុង​កប្ប​ទី ៤០ អំពី​កប្ប​នេះ ខ្ញុំ​បាន​ជា​ក្សត្រ​ឈ្មោះ​វរុណៈ បាន​ជា​ស្តេច​ចក្រពត្តិ មាន​កម្លាំង​ច្រើន បរិបូណ៌​ដោយ​រតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឯកស​ញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកស​ញ្ញ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 637642117553495952
ទៅកាន់ទំព័រ៖