ព្រះត្រៃបិដក ភាគ ៧២

ប្រាជ្ញាញាណ​ដ៏​មុត​រហ័ស​ផង ជា​គ្រឿង​ឃើញច្បាស់​នូវ​អត្ថ​ដ៏​ល្អិត​ផង ជា​សុខសប្បាយ​ផង បាន​កើតឡើង​ដល់​ខ្ញុំ ព្រោះ​ការ​ថ្វាយ​នូវ​ម្ជុល​នោះ​ឯង។ កិលេស​ទាំងឡាយ ខ្ញុំ​បាន​ដុត​បំផ្លាញ​អស់ហើយ ភព​ទាំងអស់ ខ្ញុំ​គាស់រំលើង​ចោល​ហើយ ខ្ញុំ​ទ្រទ្រង់នូវ​រាងកាយ​ជាទីបំផុត ក្នុង​សាសនា​នៃ​ព្រះសម្មាសម្ពុទ្ធ។ ខ្ញុំ​បាន​ជា​ព្រះរាជា ៤ ដង ឈ្មោះ​ទិ​បទា​ធិបតី​ដូចគ្នា ជា​ស្តេច​ចក្រពត្តិ ទ្រង់​មាន​កម្លាំង​ច្រើន បរិបូណ៌​ដោយ​រតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សូ​ចិ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សូ​ចិ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 637642119011777039
ទៅកាន់ទំព័រ៖