ព្រះត្រៃបិដក ភាគ ៧២

បា​ដលិ​បុប្ផិ​យត្ថេ​រាប​ទាន ទី៨


 [៨០] (ខ្ញុំ​បានឃើញ) ព្រះសម្ពុទ្ធ ព្រះអង្គ​មាន​សម្បុរ​ដូចជា​សម្បុរ​នៃ​មាស កំពុង​យាង​ទៅ​ក្នុង​ចន្លោះ​រាន​ផ្សារ មាន​ព្រះ​លក្ខណៈ ៣២ ប្រការ​ដ៏​ប្រសើរ ដូចជា​ចេតិយ​មាស។ ក្នុង​គ្រានោះ ខ្ញុំ​កើតជា​សេដ្ឋីបុត្ត ជា​សុខុមាល​ជាត ឋិតនៅ​ក្នុង​សេចក្តី​សុខ បាន​ដក់​ផ្កា​ច្រនៀង​ក្នុង​ថ្នក់ ហើយ​បង្អោន​ផ្កា​នោះ (ថ្វាយព្រះ​អង្គ)។ ខ្ញុំ​ជា​អ្នកមាន​ចិត្តរីករាយ​ស្រស់ស្រាយ បាន​បូជា​ផ្កា​នោះ រួច​ខ្ញុំ​នមស្ការ​ចំពោះ​ព្រះពុទ្ធ ព្រះនាម​តិស្សៈ ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក ទ្រង់​ជាទី​ពឹង ជា​វិសុទ្ធិទេព​របស់​ពួក​ជន។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​នូវ​បុញ្ញកម្ម ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​ផ្កា។ ក្នុង​កប្ប​ទី ៦៣ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ មាន​ព្រះនាម​ថា​អភិ​សម្មតៈ ទ្រង់​មាន​កម្លាំង​ច្រើន បរិបូណ៌​ដោយ​រតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 637642119307089543
ទៅកាន់ទំព័រ៖