ព្រះត្រៃបិដក ភាគ ៧២

ធ្វើ​នូវ​សុខ ទុក្ខ សោមនស្ស និង​ទោមនស្ស​ក្នុង​កាលមុន ឲ្យ​នៅ​ពីក្រោយខ្នង បាន​នូវ​ឧបេក្ខា​ជា​សមថៈ​ដ៏​ស្អាត គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ បុគ្គល​ប្រារព្ធ​ព្យាយាម ដើម្បី​ដល់​នូវ​ព្រះនិព្វាន មានចិត្ត​មិន​រួញរា មានការ​ប្រព្រឹត្តិ​មិន​ខ្ជិលច្រអូស មាន​សេចក្តី​ប្រឹងប្រែង​ដ៏​មាំមួន ប្រកបដោយ​កម្លាំងកាយ និង​កម្លាំង​បញ្ញា​ហើយ គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ បុគ្គល​កាល​មិន​លះបង់​នូវ​ឈាន​ដ៏​ស្ងប់ស្ងាត់ (ចាក​សត្វ និង​សង្ខារ) ជា​អ្នក​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​សមគួរ​ក្នុង​ធម៌​ទាំងឡាយ អស់​កាល​ជានិច្ច ពិចារណា​នូវ​ទោស ក្នុង​ភព​ទាំងឡាយ​ហើយ គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 637641341115973225
ទៅកាន់ទំព័រ៖