ព្រះត្រៃបិដក ភាគ ៧២

 អញ​មានប្រយោជន៍​ដូចម្តេច ដោយ​ផ្កា​នេះ ដែល​អញ​ថ្វាយ​ដល់​ព្រះរាជា (ព្រោះ​បើ​ថ្វាយ) អញ​បានតែ​ត្រឹម​ស្រុក ១ ឬខែត្រ​របស់​ស្រុក ១ ឬទ្រព្យ​មួយ​ពាន់​ប៉ុណ្ណោះ។ បើ​អញ​បូជា​ព្រះ​លោកនាថ ជា​វីរបុរស អ្នក​ទូន្មាន​នូវ​បុគ្គល​ដែល​មិនទាន់​ទូន្មាន ព្រះអង្គ​នាំមក​នូវ​សុខ​ដល់​សត្វ​ទាំងពួង​វិញ រមែង​បាន​នូវ​ទ្រព្យ​ឧត្តម​គឺ​អមតៈ។ លុះ​ខ្ញុំ​គិត​យ៉ាងនេះ​ហើយ ក៏​ញុំាង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា កាលនោះ ខ្ញុំ​ក៏បាន​យក​ផ្កាឈូក​ក្រហម ៣ បោះ​ឡើង​ទៅ​ឰដ៏​អាកាស។ ផ្កា​ទាំងនោះ​ដែល​ខ្ញុំ​គ្រាន់តែ​បោះ​ឡើង​ទៅ ក៏​ទើរ​នៅ​លើ​អាកាស មាន​ទង​ឡើងលើ មានមុខ​សំយុង​ចុះ​មក​ក្រោម បាំង​នៅ​ខាងលើ​ព្រះ​សិរ្សៈ​នៃ​ព្រះពុទ្ធ ក្នុង​ទីនោះ។ ពួក​មនុស្ស​ណាមួយ បានឃើញ​ហើយ ក៏​នាំ​គ្នា​ញុំាង​សម្លេង​ហ៊ោ​គឹកកង​ឲ្យ​ប្រព្រឹត្តទៅ ទាំង​ពួក​ទេវតា ក៏​ញុំាង​សាធុការ​ឲ្យ​ប្រព្រឹត្តទៅ​ក្នុង​អាកាស​ថា
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 637642120433027023
ទៅកាន់ទំព័រ៖