ព្រះត្រៃបិដក ភាគ ៧២

 ហេតុ​អស្ចារ្យ កើត​ហើយ​ក្នុង​លោក យើង​ទាំងអស់គ្នា​នឹង​ស្តាប់​ព្រះធម៌ តាម​ហេតុភេទ​នៃ​ព្រះពុទ្ធ ជា​បុគ្គល​ប្រសើរ តាម​ហេតុភេទ​នៃ​ផ្កា​ទាំងឡាយ។ ឯព្រះពុទ្ធ​ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក គួរ​ទទួល​នូវ​គ្រឿងបូជា ទ្រង់​ឈរ​ក្នុង​ថ្នល់ ត្រាស់​នូវ​គាថា​ទាំងនេះ​ថា
 មាណព​ណា បាន​បូជា​ចំពោះ​ព្រះពុទ្ធ ដោយ​ផ្កាឈូក​ក្រហម តថាគត​នឹង​សម្តែង​សរសើរ​នូវ​មាណព​នោះ អ្នក​ទាំងឡាយ ចូរ​ស្តាប់​តថាគត​សម្តែង​ចុះ។ មាណព​នេះ​នឹង​រីករាយ​ក្នុង​ទេវលោក អស់ ៣០ ពាន់​កប្ប នឹង​បាន​ជាធំ​ជាង​ទេវតា សោយ​ទេវរាជ​សម្បត្តិ អស់ ៣០ ដង។ វិមាន​ឈ្មោះ​មហា​វិ​ត្ថា​រិកៈ មាន​កំពស់ ៣០០ យោជន៍ ទទឹង ១៥០ យោជន៍ នឹង​ផុះ​ឡើង (សម្រាប់​មាណព​នេះ) ក្នុងខណៈនោះ។ ផ្ទះ​ប្រធាន​ទាំងឡាយ មាន​ប្រមាណ ៤ សែន ប្រកបដោយ​ផ្ទះ​កំពូល​ដ៏​ប្រសើរ សឹង​ប្រដាប់ដោយ​សេយ្យា​សនៈ​ដ៏​ប្រសើរ ដែល​បុញ្ញកម្ម​និម្មិត​ល្អ​ហើយ។
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 637642120792402014
ទៅកាន់ទំព័រ៖