ព្រះត្រៃបិដក ភាគ ៧២
ពួកស្រីអប្សរប្រមាណមួយសែនកោដិ ជាអ្នកឈ្លាសក្នុងការរាំ និងការច្រៀងផង វាងវៃក្នុងការប្រគំផង រមែងចោមរោមត្រៀបត្រាជានិច្ច។ ក្នុងគ្រានោះ ភ្លៀងជាវិការៈនៃផ្កាទិព្វ មានពណ៌ក្រហម ក៏បង្អុរចុះលើវិមានដ៏ប្រសើរ ប្រាកដដូច្នោះ ដែលកុះករដោយពួកនារី។ ផ្កាឈូកក្រហមប៉ុនកង់រទេះ សំយុងចុះត្រង់សសរជញ្ជាំងផង ត្រង់ដៃកែវផង ត្រង់មេទ្វារផង ត្រង់ក្លោងទ្វារផង ក្នុងខណៈនោះ។ ផ្កាឈូកទាំងនោះ ក្រាលបិទបាំងនូវលំនៅនេះ ជាវិមានប្រសើរ ដែលព្រោងព្រាតដោយស្លឹកឈើគ្រប់ពណ៌ វិលវង់នៅខាងក្នុង ក្នុងខណៈនោះ។ ផ្កាឈូកក្រហមសុទ្ធទាំងនោះ ព័ទ្ធព័ន្ធនូវលំនៅមានប្រមាណ ១០០ យោជន៍ជុំវិញ ហើយផ្សាយនូវក្លិនជាទិព្វ។ មាណពនេះ នឹងបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង (នឹងសោយ) បទេសរាជ្យដ៏ធំទូលាយរាប់ជាតិមិនអស់។
ID: 637642121077089753
ទៅកាន់ទំព័រ៖