ព្រះត្រៃបិដក ភាគ ៧២

មាណព​នោះ នឹង​បាន​បរិភោគ​នូវ​សម្បត្តិ​ទាំងពីរ មិន​មាន​ចង្រៃឧបទ្រព លុះដល់​ទីបំផុត នឹង​បាន​ដល់​ព្រះនិព្វាន។
 ឱ ព្រះពុទ្ធ ខ្ញុំ​បានឃើញ​ច្បាស់​ហើយ ពាណិជ្ជកម្ម ខ្ញុំ​បាន​ប្រកប​ហើយ ខ្ញុំ​បូជា​នូវ​ផ្កាឈូក ៣ ហើយ ទើបបាន​នូវ​សម្បត្តិ​បី​ប្រការ។ ក្នុងថ្ងៃនេះ ផ្កាឈូក​ក្រហម​រីក​ល្អ​បាំង​លើ​ក្បាល​ខ្ញុំ ដែល​បាន​នូវ​ធម៌ រួច​ស្រឡះ​ដោយ​ប្រការ​ទាំងពួង។ កាល​ព្រះ​សាស្តា ព្រះ​នាម​បទុមុ​ត្ត​រៈ កំពុង​សម្តែង​នូវ​បុព្វកម្ម​របស់ខ្ញុំ ធម្មា​ភិសម័យ​គឺ​មគ្គផល ក៏​កើតមាន​ដល់​ពួក​សត្វ​មាន​ប្រមាណ​ច្រើន។ ក្នុង​កប្ប​ទីមួយ​សែន​អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា​ចំពោះ​ព្រះពុទ្ធ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផ្កាឈូក ៣។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​គាស់រំលើង​ចេញ​ហើយ អាសវៈ​ទាំងពួង​ក៏​អស់រលីង​ហើយ ក្នុង​កាល​ឥឡូវនេះ ភព​ថ្មី​មិន​មាន​ទេ។
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 637642121347715458
ទៅកាន់ទំព័រ៖