ព្រះត្រៃបិដក ភាគ ៧២
ខ្ញុំផ្គងអញ្ជលីធ្វើប្រទក្សិណចំពោះព្រះអង្គ ហើយថ្វាយបង្គំព្រះបាទារបស់ព្រះសាស្តា រួចដើរចេញទៅកាន់ទិសដទៃ។ ស្តេចម្រឹគបានដេញខាំខ្ញុំ ដែលកំពុងតែដើរទៅ អស់កាលមិនយូរប៉ុន្មាន ខ្ញុំកាលរត់ទៅតាមទីទៀបជ្រោះ ក៏ធ្លាក់ទៅក្នុងជ្រោះនោះឯង។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៥៦ ខ្ញុំបានជាស្តេចចក្រពត្តិ ៧ ដង ព្រះនាមមហារហៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះតិមិរបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ តិមិរបុប្ផិយត្ថេរាបទាន។
ID: 637642122356933329
ទៅកាន់ទំព័រ៖