ព្រះត្រៃបិដក ភាគ ៧២

 បានឮ​ថា ព្រះ​និ​បន្ន​ញ្ជ​លិ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ និ​បន្ន​ញ្ជ​លិ​កត្ថេ​រាប​ទាន។


អធោ​បុប្ផិ​យត្ថេ​រាប​ទាន ទី៤


 [៨៦] មាន​ភិក្ខុ​មួយ​រូប ព្រះនាម​អភិភូ ជា​អគ្គសាវ័ក​របស់​ព្រះពុទ្ធ​ព្រះនាម​សិខី លោក​មាន​អានុភាព​ច្រើន មាន​ត្រៃវិជ្ជា បាន​ចូល​មកកាន់​ភ្នំ​ហិមពាន្ត។ កាលនោះ ខ្ញុំ​ជា​ឥសី ជា​អ្នក​ស្ទាត់​ក្នុង​អប្ប​មញ្ញា និង​ឫទ្ធិ នៅក្នុង​អាស្រម​ជាទី​គួរ​ត្រេកអរ ទៀប​ភ្នំ​ហិមពាន្ត​នោះ។ ខ្ញុំ​ប្រាថ្នា​រក​ផ្លែឈើ​ក្នុង​ព្រៃភ្នំ ដូចជា​បក្សី កាល​ហើរ​ទៅ​ក្នុង​អាកាស ខ្ញុំ​កាន់​យក​នូវ​ផ្កា​អធោ​ព្រឹក្ស ហើយ​ត្រឡប់​មក​ឯលំនៅ​ជិត​ភ្នំ​នោះ​វិញ។ ខ្ញុំ​បាន​យក​ផ្កា ៧ រោយ​លើ​ព្រះ​សីរ្សៈ (នៃ​អគ្គសាវ័ក​នោះ) លុះដល់​អគ្គសាវ័ក ជា​វីរបុរស​នោះ ក្រឡេក​មើល​មក​ចំ​ខ្ញុំ ខ្ញុំ​ក៏​បែរមុខ​ទៅ​ទិសខាងកើត ហើយ​ដើរចៀស​ចេញទៅ។
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 637642123430214598
ទៅកាន់ទំព័រ៖