ព្រះត្រៃបិដក ភាគ ៧២
បុគ្គលកាលប្រាថ្នានូវការអស់តណ្ហា ជាអ្នកមិនប្រហែស មិនល្ងង់ មានការចេះដឹង មានស្មារតី មានធម៌ពិចារណាហើយ ជាបុគ្គលទៀង មានសេចក្តីខ្មីឃ្មាត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលកាលមិនតក់ស្លុតក្នុងលក្ខណៈ មានមិនទៀងជាដើម ដូចសីហៈមិនតក់ស្លុតក្នុងសំឡេងទាំងឡាយ មិនជាប់ចំពាក់ក្នុងធម៌ទាំងឡាយ មានខន្ធជាដើម ដូចខ្យល់មិនជាប់នឹងសំណាញ់ មិនប្រឡាក់ដោយលោភៈជាដើម ដូចស្លឹកឈូកមិនប្រឡាក់ដោយទឹក គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ សីហៈជាសេ្តចសត្វ មានចង្កូមជាកម្លាំង ប្រព្រឹត្តគ្របសង្កត់ កំហែងនូវពួកម្រឹគ យ៉ាងណា បុគ្គលគប់រកនូវសេនាសនៈដ៏ស្ងាត់ (មានព្រៃជាគ្រឿងអាង) ក៏យ៉ាងនោះដែរ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។
ID: 637641341325817018
ទៅកាន់ទំព័រ៖