ព្រះត្រៃបិដក ភាគ ៧២
ខ្ញុំបានទៅដល់អាស្រមហើយ ក៏បានចាត់ចែងនូវអាវាស រួចយកនូវអម្រែកដើរទៅកាន់ចន្លោះភ្នំ។ គាប់ជួនពស់ថ្លាន់មានរូបដ៏សម្បើម មានកម្លាំងច្រើន បៀតបៀន (នូវខ្ញុំ) ខ្ញុំក៏នឹកដល់បុព្វកម្ម ហើយធ្វើកាលកិរិយាក្នុងទីនោះ។ ក្នុងកប្បទី ៣៩ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាផ្កា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះអធោបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អធោបុប្ផិយត្ថេរាបទាន។
រំសិសញ្ញកត្ថេរាបទាន ទី៥
[៨៧] ក្នុងភពមុន ខ្ញុំសម្រេចការនៅក្បែរភ្នំហិមពាន្ត ខ្ញុំស្លៀកពាក់ឧត្តរាសង្គៈ ជាស្បែកខ្លា នៅត្រង់ចន្លោះភ្នំ។
ID: 637642123758339560
ទៅកាន់ទំព័រ៖