ព្រះត្រៃបិដក ភាគ ៧២

ខ្ញុំ​ឃើញ​ព្រះសម្ពុទ្ធ ទ្រង់​មាន​វណ្ណៈ​ដូច​មាស មាន​រស្មី​ច្រើន ដូច​ព្រះអាទិត្យ ឬដូច​សាល​រាជព្រឹក្ស​មាន​ផ្ការីក ទ្រង់​ធ្វើ​ពុទ្ធដំណើរ​ទៅ​ក្នុង​ចន្លោះ​ព្រៃ។ ខ្ញុំ​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា ក្នុង​រស្មី​របស់​ព្រះមហេសី ព្រះនាម​វិបស្សី ទើប​អង្គុយច្រហោង ផ្គង​អញ្ជលី​ថ្វាយបង្គំ​ដោ​យសិរ្សៈ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​សំគាល់​នូវ​រស្មី។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​រំ​សិស​ញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ រំ​សិស​ញ្ញ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 637642124069746260
ទៅកាន់ទំព័រ៖