ព្រះត្រៃបិដក ភាគ ៧២

រំ​សិស​ញ្ញិ​កត្ថេ​រាប​ទាន ទី៦


 [៨៨] ខ្ញុំ​ស្លៀក​សំ​ប្ប​កឈើ នៅ​កែ្បរ​ភ្នំ​ហិមពាន្ត ខ្ញុំ​ឡើង​កាន់​ទី​ចង្រ្កម រួច​អង្គុយ​បែរមុខ​ទៅ​ទិសខាងកើត។ ខ្ញុំ​បានឃើញ​ព្រះ​សុគត ព្រះ​នាម​ផុស្សៈ​ក្បែរ​ភ្នំ ទ្រង់​ត្រេកអរ​នឹង​ឈាន​សព្វៗ កាល ហើយ​ខ្ញុំ​ផ្គង​អញ្ជលី ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​រស្មី។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​សម្គាល់​រស្មី។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​រំ​សិស​ញ្ញិ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ រំ​សិស​ញ្ញិ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 637642124408964490
ទៅកាន់ទំព័រ៖