ព្រះត្រៃបិដក ភាគ ៧២

ផល​ទាយ​កត្ថេ​រាប​ទាន ទី៧


 [៨៩] ខ្ញុំ​ស្លៀក​ស្បែក​ខ្លា​ទាំង​ក្រចក (នៅ) ជិត​ភ្នំ​ហិមពាន្ត មាន​ផ្លែឈើ​ក្នុង​ដៃ បានឃើញ​ព្រះ​ជិនស្រី​ដ៏​ប្រសើរ ព្រះ​នាម​ផុស្សៈ ហើយ​ថ្វាយ​ផ្លែឈើ (ចំពោះ​ព្រះពុទ្ធ​នោះ)។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ថ្វាយ​ផ្លែឈើ​ណា កាលបើ​ភព​របស់ខ្ញុំ​នៅ​មាន ផ្លែ​ឈី​នោះ តែង​កើត​ដល់​ខ្ញុំ។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែឈើ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ផ្លែឈើ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ផល​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ផល​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 637642124746933617
ទៅកាន់ទំព័រ៖