ព្រះត្រៃបិដក ភាគ ៧២
សទ្ទសញ្ញកត្ថេរាបទាន ទី៨
[៩០] ខ្ញុំនៅលើកម្រាលស្លឹកឈើ នាភ្នំហិមពាន្ត បានធ្វើចិត្តឲ្យជ្រះថ្លា ក្នុងសំឡេងរបស់ព្រះសម្ពុទ្ធ ព្រះនាមផុស្សៈ ដែលកំពុងសម្តែងធម៌។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបុញ្ញកម្ម។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសទ្ទសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សទ្ទសញ្ញកត្ថេរាបទាន។
ពោធិសិញ្ចកត្ថេរាបទាន ទី៩
[៩១] មានពិធីឆ្លងព្រះមហាពោធិព្រឹក្សរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី ក្នុងកាលនោះ ខ្ញុំជាអ្នកបួសមានចិត្តស្ងប់រម្ងាប់ ដើរចូលទៅ (ជិតដើមពោធិព្រឹក្សនោះ)។
ID: 637642125154589891
ទៅកាន់ទំព័រ៖