ព្រះត្រៃបិដក ភាគ ៧២

ខ្ញុំ​ដងទឹក​ត្រពាំង ស្រោច​ដើមពោធិ​ព្រឹក្ស (ដោយ​គិតថា) ព្រះ​វិបស្សី​សម្ពុទ្ធ ទ្រង់​រួចចាក​ទុក្ខ​ហើយ នឹង​ញុំា​ងយើង​ឲ្យ​រួច​ទុក្ខ​ផង ទ្រង់​រំលត់ទុក្ខ​ហើយ នឹង​ញុំា​ងយើង​ឲ្យ​រលត់​ផង។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ស្រោច​ស្រប់​ដើមពោធិ​ព្រឹក្ស ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ស្រោច​ពោធិព្រឹក្ស។ កាល​កប្ប​ទី ៣៣ កំពុង​ប្រព្រឹត្តទៅ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ៨ ដង ជាធំ​លើ​ពួក​ជន ទ្រង់ព្រះ​នាម​ឧទ​កា​សេច​នៈ​ដូចគ្នា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ពោធិ​សិញ្ចក​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ពោធិ​សិញ្ចក​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 637642125471308338
ទៅកាន់ទំព័រ៖