ព្រះត្រៃបិដក ភាគ ៧២
ក្នុងកប្បទី ៣០ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ១៣ ដង មាននាមថាបដិសង្ខារសៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសុធាបិណ្ឌិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សុធាបិណ្ឌិយត្ថេរាបទាន។
សុបីឋិយត្ថេរាបទាន ទី២
[៩៤] ខ្ញុំមានចិត្តរីករាយ បានថ្វាយតាំងដ៏ស្អាតចំពោះព្រះពុទ្ធ ព្រះនាមតិស្សៈ ជាលោកនាថ ជាផៅពង្សនៃព្រះអាទិត្យ។ ក្នុងកប្បទី ៣៨ អំពីកប្បនេះ ខ្ញុំបានជាស្តេចព្រះនាមមហារុចិ មានភោគៈច្រើន មានទីដេកច្រើន។
ID: 637642126753027096
ទៅកាន់ទំព័រ៖