ព្រះត្រៃបិដក ភាគ ៧២

ក្នុង​ទីនោះ តថាគត​បាន​សាង​ប្រាសាទ​ជា​វិការៈ​នៃ​កែវ មាន​ជាន់​ច្រើន ខ្ពស់ត្រដែត​ទៅ​ក្នុង​អាកាស ត្រង់​ភូមិភាគ​ជា​វិការៈ​នៃ​ប្រាក់ មាន​សសរ​ធ្វើល្អ​ដ៏​វិចិត្រ​ហើយ ចែក​ជា​ល្វែង​ល្អ​ហើយ ជា​ប្រាសាទ​មានតម្លៃ​ច្រើន មាន​ក្រប​ជា​វិការៈ​នៃ​មាស ប្រដាប់ដោយ​ឆត្រ​កំពូលស្រួច។ ជាន់ទី​មួយ ជា​វិការៈ​នៃ​កែវ​ពៃទូរ្យ ប្រាសចាក​មន្ទិល ល្អ​ស្មើ​ពពក ដ៏​ដេរដាស​ដោយ​ឈូក ដ៏​ល្អ​ជាង​ជាន់​ដែល​ក្រាល​ដោយ​មាស​ដ៏​ប្រសើរ។ (ជាន់​ខ្លះ) វិចិត្រ​ដោយ​កែ​វប្រ​ពាឡ មាន​ពណ៌​នៃ​កែ​វប្រ​ពាឡ (ជាន់​ខ្លះ) មាន​ពណ៌ក្រហម​ល្អ (ជាន់​ខ្លះ) មាន​ពន្លឺ​ដូច​ស្លាប​អណ្តើក​មាស (ជាន់​ខ្លះ) ភ្លឺផ្លេក​គ្រប់ទិស។ ទី​អង្គុយ ដៃកែវ បង្អួច សុទ្ធសឹង​ចាត់​ត្រូវរបៀប មាន​កម្រងផ្កា​ក្លិនក្រអូប​ជាទី​គាប់ចិត្ត (សំយុង​ចុះ​មក) តាម​ចម្រឹង ទាំង ៤ និង​តាម​សន្ទះ​បង្អួច។ (ជាន់​ប្រាសាទ​ទាំងឡាយ) មាន​ពណ៌ខៀវ លឿង ក្រហម ស និង​ពណ៌ខ្មៅ​សុទ្ធ ដែល​ប្រដាប់ដោយ​ផ្ទះ​កំពូល​ដ៏​ប្រសើរ តាក់តែង​ហើយដោយ​កែវ ៧ ប្រការ។
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 637641332374701607
ទៅកាន់ទំព័រ៖