ព្រះត្រៃបិដក ភាគ ៧២

បុគ្គល​កាល​ចម្រើន​នូវ​មេត្តា ឧបេក្ខា ករុណា និង​មុទិតា ជាហេតុ​រួចចាក​កិលេស ក្នុង​កាល​ដ៏​គួរ មិន​ខឹងសម្បា​នឹង​លោក​ទាំងពួង គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ បុគ្គល​លះបង់​នូវ​រាគៈ​ផង ទោសៈ​ផង មោហៈ​ផង ហើយ​ទំ​លាយ​ចេញ​នូវ​សំយោជនៈ មិន​តក់ស្លុត​ក្នុង​ការ​អស់​ទៅ​នៃ​ជីវិត​ហើយ គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ ពួក​ជន​មានប្រយោជន៍​ជាហេតុ ទើប​គប់​រក​ផង បម្រើ​ផង ឯ​ពួក​មិត្ត​ដែល​ឥត​ហេតុ គេ​រកបាន​ដោយ​ក្រ​ក្នុងថ្ងៃនេះ ឯ​ពួក​មនុស្ស​អ្នកមាន​បញ្ញា ប្រាថ្នា​ប្រយោជន៍​ផ្ទាល់ខ្លួន ឈ្មោះថា​ជា​មនុស្ស​មិន​ស្អាត បុគ្គល​គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ ពួក​ព្រះ​បច្ចេកពុទ្ធ
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637641341546598196
ទៅកាន់ទំព័រ៖