ព្រះត្រៃបិដក ភាគ ៧២
ព្រោះតែខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយតាំងចំពោះព្រះសម្ពុទ្ធ ទើបខ្ញុំទទួលរងកុសលកម្មជារបស់ខ្លួន ដែលខ្លួនបានសាងល្អហើយក្នុងភពមុន។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយតាំង ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយតាំង។ ក្នុងកប្បទី ៣៨ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៣ អង្គ ព្រះនាម រុចិ ១ ឧបរុចិ ១ មហារុចិ ១ ជាគម្រប់ ៣។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសុបីឋិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សុបីឋិយត្ថេរាបទាន។
ID: 637642127013808641
ទៅកាន់ទំព័រ៖