ព្រះត្រៃបិដក ភាគ ៧២
(ដោយកុសលកម្មនេះ) ខ្ញុំបានសោយ (គ្រប់គ្រង) ប្រាសាទទាំងឡាយផង គុហាជាទីរីករាយមានថ្លៃច្រើនផង ផ្កាទាំងឡាយមានថ្លៃច្រើន តែងបង្អុរចុះលើសយនៈរបស់ខ្ញុំផង។ ខ្ញុំដេកននៀលលើសយនៈដ៏វិចិត្រ ក្រាលដោយផ្កាឈើ ទាំងភ្លៀងជាវិការៈនៃផ្កាឈើ ក៏តែងបង្អុរចុះលើសយនៈ (របស់ខ្ញុំ) ក្នុងកាលនោះ។ ក្នុងកប្ប ទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយកម្រាលស្លឹកឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិឡើយ នេះជាផលនៃកម្រាលស្លឹកឈើ។ ក្នុងកប្បទី ៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ដង ព្រះនាមឋិតាសន្ថារកៈដូចគ្នា ទ្រង់ជាធំជាងពួកជន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសេនាសនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សេនាសនទាយកត្ថេរាបទាន។
ID: 637642129895058341
ទៅកាន់ទំព័រ៖