ព្រះត្រៃបិដក ភាគ ៧២

ពុទ្ធុបដ្ឋាក​ត្ថេ​រាប​ទាន ទី១០


 [១០២] ខ្ញុំ​កើតជា​អ្នក​ផ្លុំ​សង្ខ័ ជា​អ្នក​ប្រកបដោយ​ការបម្រើ​ព្រះមានព្រះភាគ ព្រះនាម​វិបស្សី ជា​ព្រះ​សុគត ព្រះអង្គ​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ជានិច្ច។ ខ្ញុំ​តែង​ជួប​ផល​នៃ​ការបម្រើ​ព្រះ​លោកនាថ ទ្រង់​ប្រកបដោយ​តា​ទិ​គុណ គឺ​តូរ្យតន្ត្រី ៦០ ពាន់ តែង​ចោមរោម​ខ្ញុំ​សព្វៗ កាល។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បម្រើ​ព្រះពុទ្ធ ជាម​ហា​ឥសី ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការបម្រើ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ១៦ ដង ព្រះនាម​មហា​និ​គ្ឃោ​សៈ​ដូចគ្នា ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ពុទ្ធុបដ្ឋាក​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ពុទ្ធុបដ្ឋាក​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 637642130655058294
ទៅកាន់ទំព័រ៖