ព្រះត្រៃបិដក ភាគ ៧២
ព្រះបច្ចេកពុទ្ធទាំងឡាយ ជាបុគ្គលមានឥន្រ្ទិយស្ងប់ មានចិត្តស្ងប់ស្ងាត់ មានចិត្តជាសមាធិ ប្រព្រឹត្តដោយប្រាជ្ញា ចំពោះសត្វ ក្នុងទីបំផុតដែន ដូចប្រទីបឆ្លុះបំភ្លឺក្នុងលោកខាងមុខ និងលោកនេះ ជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ពួកសត្វ។ ព្រះបច្ចេកពុទ្ធទាំងឡាយ ជាធំជាងជន លះកិលេសជាគ្រឿងរារាំងទាំងពួងហើយ ជាប្រទីបនៃលោក មានរស្មីដូចមាសដុំ ជាទក្ខិណេយ្យបុគ្គលដ៏ល្អរបស់សត្វលោក ដោយឥតសង្ស័យ ជាបុគ្គលសម្រេចដោយនិរោធសមាបត្តិជារឿយៗ។ សុភាសិតរបស់ព្រះបច្ចេកពុទ្ធទាំងឡាយ រមែងប្រព្រឹត្តទៅក្នុងមនុស្សលោក ព្រមទាំងទេវលោក ពួកជនពាលណាស្តាប់ហើយ តែមិនបានធ្វើតាមសុភាសិត មានសភាពដូច្នោះទេ ពួកជនពាលនោះឯង រមែងធ្លាក់ទៅរងទុក្ខទាំងឡាយរឿយៗ។
ID: 637641342093161021
ទៅកាន់ទំព័រ៖