ព្រះត្រៃបិដក ភាគ ៧២

សុភាសិត​របស់​ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​ផ្លិត​ដែល​ហូរ​ចុះ ពួក​ជន​ណា​បាន​ស្តាប់​ហើយ ប្រកប​នូវ​សេចក្តី​ប្រតិបត្តិ​តាម​យ៉ាងនោះ ពួក​ជន​នោះ ប្រកបដោយ​ប្រាជ្ញា រមែង​ឃើញ​នូវ​សច្ចធម៌។ គាថា​ដ៏​ខ្ពង់ខ្ពស់​ណា ដែល​ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ ជា​អ្នកឈ្នះ​កិលេស សម្តែង​ហើយ​នោះ ព្រះសម្ពុទ្ធ​ជា​សីហៈ​ក្នុង​សក្យវង្ស ទ្រង់​ខ្ពង់ខ្ពស់​ជាង​ជន ទ្រង់​ចេញ​បព្វជ្ជា​ហើយ បាន​ប្រកាស​ទុក ដើម្បី​ការ​ដឹង​ច្បាស់​នូវ​ធម៌។ សុភាសិត​ទាំងនេះ ដែល​ព្រះ​បច្ចេកពុទ្ធ​ទាំងនោះ សំ​ដែង​ផ្សេងៗ គ្នា ដើម្បី​អនុគ្រោះ​ដល់​សត្វលោក ព្រះសយម្ភូ​ដូចជា​សីហៈ ទ្រង់​ប្រកាស​ទុក​ហើយ ដើម្បី​ញុំាង​សំវេគ​ធម៌ សង្គហធម៌ និង​ឧបាយ​ប្រាជ្ញា ឲ្យ​ចម្រើនឡើង។

ចប់ បច្ចេក​ពុទ្ធា​បទាន។

ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 637641342353004500
ទៅកាន់ទំព័រ៖