ព្រះត្រៃបិដក ភាគ ៧២

ដោយ​ទឹក​ដ៏​មាន​ក្លិន ឈើ​ទាំងនោះ​ទ្រទ្រង់​ផ្លែ (ជានិច្ច)។ ឈូក​ខ្លះ​កំពុង​ផ្កា ខ្លះ​កំពុង​បញ្ចេញ​កេសរ ខ្លះ​ជម្រុះ​ផ្កា រីក​ស្គុះស្គាយ​ក្នុង​ស្រះ ក្នុង​កាលនោះ។ ពួក​ឈូក​កំពុង​លេចពន្លក មាន​ក្រអៅ​កំពុង​លូតលាស់ ដេរដាស​ដោយ​ត្របកផ្កា និង​ស្លឹក ល្អ​ក្នុង​ស្រះ​ក្នុង​កាលនោះ។ គុម្ព​ផ្កា​នយិ​តា​ផង អម្ព​គណ្ឌី​ផង ឧត្តរា​ហិ​ផង ពន្ធុ​ជីវកៈ​ផង មាន​ផ្ការីក ផ្សាយ​ក្លិន​ដូចជា​ទិព្វ ទៀប​ស្រះ​ក្នុង​កាលនោះ។ ពួក​ត្រី​ស្លាត ត្រី​សណ្តាយ ត្រីក្រាញ់ ត្រី​ក្រពុលបាយ ត្រី​ឆ្ពិន ត្រី​ចង្វា ត្រីផ្ទោង នៅក្នុង​ស្រះ​ក្នុង​កាលនោះ។ ក្រពើ ឆ្លាម តន្តិ​គ្គា​ហៈ អារក្សទឹក ឱគា​ហៈ ថ្លាន់​នៅក្នុង​ស្រះ ក្នុង​កាលនោះ។ ញ្រប ព្រ​ហ៊ី​ត ចាក្រពាក ក្អែកទឹក តា​វ៉ៅ សេក និង​សារិកា តែង​អាស្រ័យ​រស់នៅ​នឹង​ស្រះ​នោះ។ មាន​បក្សី​ខ្វែក ក្តាម មាន់ព្រៃ ត្រដេវវិច សេក អាស្រ័យ​រស់នៅ​នឹង​ស្រះ​នោះ។
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637641343538316890
ទៅកាន់ទំព័រ៖