ព្រះត្រៃបិដក ភាគ ៧២

ពួក​បក្សី គឺ ហង្ស ក្រៀល ក្ងោក តា​វ៉ៅ មាន់​ទោ ចង្កៀលខ្យង ប៉ោលតោក តែង​អាស្រ័យ​រស់នៅ​នឹង​ស្រះ​នោះ។ ពួក​បក្សី​ជាច្រើន គឺ មៀម ខ្លែងស្រាក លលក ខ្លែង អង្កត់ខ្មៅ តែង​អាស្រ័យ​រស់នៅ​នឹង​ស្រះ​នោះ។ ពួក​ម្រឹគ​ជាច្រើន គឺ បសទ​ម្រឹគ ជ្រូក ឆ្កែព្រៃ រមាំង ប្រើស រមាស តែង​អាស្រ័យ​រស់នៅ​នឹង​ស្រះ​នោះ។ សីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លាត្រី ដំរីចុះប្រេង តែង​អាស្រ័យ​រស់នៅ​នឹង​ស្រះ​នោះ។ ពួក​កិន្នរ ពានរ ឬ​ពួក​មនុស្ស អ្នកធ្វើការ​ក្នុង​ព្រៃ មនុស្ស​អ្នកបម្រើ ញ្រ​នព្រៃ តែង​អាស្រ័យ​រស់នៅ​នឹង​ស្រះ​នោះ។ ដើម​ទន្លាប់ ដើម​ទន្លា ដើម​ស្រ​គម ពង្រ ទ្រទ្រង់​ផ្លែ​អស់​កាល​ជានិច្ច ក្នុង​ទី​មិន​ឆ្ងាយ​អំពី​អាស្រម​ខ្ញុំ។ ដើម​ស្រូល ដើម​ស្រល់ ដើម​ក្ទម្ព ប្រកបដោយ​ខ្លឹម និង​ផ្លែ តែង​ទ្រទ្រង់​ផ្លែ​ជានិច្ច ក្នុង​ទី​មិន​ឆ្ងាយ​អំពី​អាស្រម​ខ្ញុំ។ ដើម
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 637641343758004495
ទៅកាន់ទំព័រ៖