ព្រះត្រៃបិដក ភាគ ៧២

សម៉ កន្ទួតព្រៃ ស្វាយ ព្រីង សម៉​ពិ​ភេទ​ន៍ ស្តៅ រាក់​ខ្មៅ ព្នៅ តែង​ទ្រទ្រង់​ផ្លែ​ជានិច្ច។ ដំឡូងស្រំ ដំឡូងដូង ដំឡូងដៃខ្លា និង​ដំឡូងឈាមមាន់ ទាំង​ឈើ​ជា​ថ្នាំ ក៏​មាន​ច្រើន​នៅ​ជិត​អាស្រម​ខ្ញុំ។ ស្រះ​ដែល​ធម្មតា​និមិ្មត​ល្អ​ហើយ ក៏​មាននៅ​ក្នុង​ទី​មិន​ឆ្ងាយ​អំពី​អាស្រម​ខ្ញុំ មាន​ទឹកថ្លា មាន​ទឹក​ត្រជាក់ មាន​កំពង់រាប​ទាប​ល្អ គួរ​ជាទី​រីករាយ​ចិត្ត។ ស្រះ​នោះ​សឹង​ដ៏​បរិបូណ៌​ដោយ​ឈូក និង​ឧប្បល ប្រកបដោយ​ឈូកស ព្រោង​ញ្រ​តដោយ​ស្គន់ មាន​ក្លិន​ដូចជា​ទិព្វ រមែង​ផ្សាយ​ទៅ។ ក្នុង​កាលនោះ ខ្ញុំ​តែង​នៅក្នុង​អាស្រម​ជាទី​ត្រេកអរ ដែល​ធម្មតា​ធ្វើ​ទុក​ល្អ​ហើយ ក្នុង​ព្រៃ​ដែល​មាន​ផ្កា មាន​ផ្លែ បរិបូណ៌​ដោយ​អង្គ​គ្រប់សព្វ យ៉ាងនេះ។ ខ្ញុំ​ជា​តាបស​ឈ្មោះ សុ​រុ​ចិ ជា​អ្នកមានសីល បរិបូណ៌​ដោយ​វត្ត មាន​ឈាន ត្រេកអរ​ក្នុង​ឈាន ដល់​នូវ​កម្លាំង​នៃ​អភិញ្ញា​ទាំង ៥ គ្រប់​កាល​ទាំងពួង។ ពួក​ញ្រហ្មណ៍​ទាំងអស់​នុ៎ះ ជា​សិស្សរបស់​ខ្ញុំ​ចំនួន ២៤ ពាន់​នាក់ ជា​អ្នកមាន​ជាតិ មានយស នៅចាំ​បម្រើ​ខ្ញុំ។
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 637641344069410672
ទៅកាន់ទំព័រ៖