ព្រះត្រៃបិដក ភាគ ៧២

(ពួក​សិស្សរបស់​ខ្ញុំ​ខ្លះ បរិភោគ) ផ្លែឈើ​ដែល​ចំអិន​ដោយ​ភ្លើង (ខ្លះ​បរិភោគ) ផ្លែឈើ​មិនបាច់​ចំអិន​ដោយ​ភ្លើង ខ្លះ​ទំពា​ដោយ​ធ្មេញ ខ្លះ​បុក​ក្នុង​ត្បាល់ ខ្លះ​ដំ​ដោយ​ថ្ម ខ្លះ​បរិភោគ​ផ្លែឈើ​ជ្រុះ​ឯង។ ពួក​ខ្លះទៀត ចុះត្រាំ​ទឹក​ក្នុង​វេលា​ល្ងាច​ព្រឹក ជា​អ្នក​ត្រេកអរ​ក្នុង​អំពើ​ដ៏​ស្អាត ប្រព្រឹត្ត​ស្រោច​ស្រប់​ដោយ​ទឹក ពួក​សិស្សរបស់​ខ្ញុំ គេ​គ្រប​សង្កត់​បាន​ដោយ​ក្រ។ ជា​អ្នកមាន​រោមក្លៀក និង​ក្រចក​ដុះ​វែង មាន​ធ្មេញ​ប្រកបដោយ​មន្ទិល មាន​ក្បាល​ប្រឡាក់​ដោយ​ធូលី ក្រអូប​ដោយ​ក្លិន​នៃ​សីល ពួក​សិស្សរបស់​ខ្ញុំ គេ​គ្រប​សង្កត់​បាន​ដោយ​ក្រ។ ពួក​ជដិល​ប្រជុំ​គ្នា​ក្នុង​វេលា​ព្រឹក មានត​បៈ​ដ៏​ខ្លាំង សម្តែង​នូវ​លាភ​ធំ និង​លាភ​តូច ហើយ​ទៅ​ក្នុង​អាកាស ក្នុង​កាលនោះ។ កាល​ពួក​តាបស​ទាំង​នុ៎ះ ចៀសចេញ​ទៅ សូរសព្ទ​ខ្លាំង ក៏​លាន់ឮ​ឡើង ពួក​ទេវតា​ក៏​រីករាយ ដោយ​សូរសព្ទ​ស្បែក​ខ្លា (របស់​ពួក​តាបស​ទាំងនោះ)។ ពួក​ឥសី​ជា​អ្នក​ត្រាច់​ទៅ ក្នុង​អាកាស តែង​ចេញទៅ​កាន់​ទិសតូច ទិសធំ ឥសី​ទាំងនោះ ជា​អ្នក​រឹងប៉ឹង​ដោយ​កម្លាំង​របស់​ខ្លួន ទៅកាន់​ទី​តាមប្រាថ្នា។
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637641344784723690
ទៅកាន់ទំព័រ៖