ព្រះត្រៃបិដក ភាគ ៧២

ពួក​ឥសី​ទាំងអស់​នុ៎ះឯង ជា​អ្ន​កញុំាង​ផែនដី​ឲ្យ​កម្រើក ត្រាច់​ទៅ​ក្នុង​អាកាស ជា​អ្នកមាន​តេជះ​ខ្លាំង គេ​គ្រប​សង្កត់​បាន​ដោយ​ក្រ មិន​ញាប់ញ័រ ប្រៀប​ដូច​សាគរ។ ពួក​ខ្លះ​ជា​អ្នក​កាន់​វត្ត​ឈរ​ចង្រ្កម ពួក​ខ្លះទៀត​កាន់​វត្ត​អង្គុយ ពួក​ខ្លះ​បរិភោគ​ផ្លែឈើ​ដែល​ជ្រុះ​ឯង ពួក​សិស្ស​ខ្ញុំ គេ​គ្រប​សង្កត់​បាន​ដោយ​ក្រ។ ពួក​ឥសី​ទាំង​នុ៎ះ ជា​អ្នក​នៅ​ដោយ​មេត្តាធម៌ ជា​អ្នក​ស្វែងរក​ប្រយោជន៍ ដល់​ពួក​សត្វ​ទាំងពួង ពួក​ឥសី​ទាំងអស់​នោះ ជា​អ្នក​មិន​លើកខ្លួន​ឯង មិន​បង្អាប់​បុគ្គល​ណាមួយ។ ពួក​ឥសី​ទាំងនោះ ជា​អ្នក​មិន​ញាប់ញ័រ ដូច​សេ្តច​សីហៈ មាន​កម្លាំង​ដូច​សេ្តច​ដំរី ឬដូច​ខ្លាធំ ដែលគេ​គ្រប​សង្កត់​បាន​ដោយ​ក្រ រមែង​មកកាន់​ទី​ជិត​នៃ​ខ្ញុំ​ជានិច្ច។ ពួក​វិជ្ជាធរ និង​ទេវតា នាគ គន្ធព្វ អារក្សទឹក កុម្ភណ្ឌ អសុរ គ្រុឌ ក៏​មក​អាស្រ័យ​រស់នៅ​នឹង​ស្រះ​នោះ។ ពួក​ឥសី​ទាំងនោះ ជា​អ្នក​ទ្រទ្រង់​ផ្នួងសក់ និង​បរិក្ខារ ស្លៀកដណ្តប់​នូវ​សំពត់ ដែល​ធ្វើ​ដោយ​ស្បែក​ខ្លា អាច​ត្រាច់​ទៅ​ក្នុង​អាកាស​បាន ក៏​មក​អាស្រ័យ​រស់នៅ​នឹង​ស្រះ​នោះ។
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 637641345123629444
ទៅកាន់ទំព័រ៖