ព្រះត្រៃបិដក ភាគ ៧២

ខ្ញុំ​ជា​អ្នក​សិក្សា​ល្អ​ហើយ​ក្នុង​ឧត្បាត យល់សប្ន និង​លក្ខណៈ​ទាំងឡាយ ចេះចាំ​នូវ​បទ​មន្ត​ដែលគេ​និយម ក្នុង​កាលនោះ។ ព្រះសម្ពុទ្ធ​មានជោគ ព្រះនាម​អនោមទស្សី ជា​ចំបង​ក្នុង​លោក ជា​នរាសភៈ ទ្រង់​ប្រាថ្នា​វិវេក​ធម៌ បាន​សេ្តច​មកកាន់​ហិមវន្ត​ប្រទេស។ លុះ​ព្រះ​មុនី​ដ៏​ខ្ពង់ខ្ពស់ ប្រកបដោយ​ករុណា ជា​បុរស​ដ៏​ឧត្តម សេ្តច​ចូល​មកកាន់​ហិមវន្ត​ប្រទេស​ហើយ ទ្រង់​គង់​ផ្គត់​ព្រះ​ភ្នែន (ទៀប​អាស្រម​របស់ខ្ញុំ)។ ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ​នោះ​ប្រកបដោយ​ពន្លឺ ជាទី​ត្រេកអរ​នៃ​ចិត្ត រុងរឿង​ដូច​ផ្កា​រាជព្រឹក្ស ឬក៏​ដូច​គំនរ​ភ្លើង​ឆេះ​នូវ​គ្រឿ​ងយ័ញ្ញ​ដែលគេ​ដុត។ លុះ​ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ ជានា​យក​នៃ​លោក ព្រះអង្គ​រុងរឿង​ដូចដើម​ឈើ​ប្រចាំ​ទ្វីប ឬដូច​ផ្លេកបន្ទោរ​ក្នុង​អាកាស ឬក៏​ដូច​សាល​រាជព្រឹក្ស​មាន​ផ្ការីក​ដ៏​ល្អ។ ខ្ញុំ​រំពឹង​ថា ព្រះ​មុនី​ដ៏​ប្រសើរ​នេះ ជាម​ហា​វីរបុរស ទ្រង់​ធ្វើ​នូវ​ទីបំផុត​ទុក្ខ បុគ្គល​អាស្រ័យ​ការ​ឃើញ​នេះ រមែង​រួចចាក​ទុក្ខ​ទាំងពួង។ លុះ​ខ្ញុំ​ឃើញ​ព្រះសម្ពុទ្ធ ជា​ទេវតា​របស់​ទេវតា​ហើយ ក៏​ពិនិត្យ
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637641345640816935
ទៅកាន់ទំព័រ៖