ព្រះត្រៃបិដក ភាគ ៧២

ព្រះអង្គ​បាន​ដល់​នូវ​ពោធិញ្ញាណ​ដ៏​ឧត្តម ដោយសព្វគ្រប់ ដោយ​ញាណ​ណា បពិត្រ​ព្រះ​សព្វញ្ញូ ព្រះអង្គ​រមែង​ញាំញី​តិរិ្ថយ​ដទៃ ដោយ​ញាណ​នោះ។ តាបស​ឈ្មោះ​សុ​រុ​ចិ​នោះ សរសើរ​ដោយ​គាថា​នេះ​ហើយ ក៏​ក្រាល​នូវ​ស្បែក​ខ្លា ទើប​អង្គុយ​លើ​ផែនដី។ ភ្នំ​ដែល​លិច​ចុះទៅ​ក្នុង​មហាសមុទ្រ អស់​ប្រមាណ ៨ ហ្មឺន ៤ ពាន់​យោជន៍ ខ្ពស់​ឡើង​ក៏​ប៉ុណ្ណោះ​ដែរ គេ​ហៅថា​ស្តេចភ្នំ។ កំពស់​ក្តី បណ្តោយ​ក្តី ទទឹង​ក្តី នៃ​ភ្នំ​សិនេរុ​នោះ មាន​ប្រមាណ​មួយ​សែន​កោដិ​យោជន៍ ដោយ​ចំណែក​នៃ​ការរាប់​ដ៏​ល្អិត។ ខ្នាច់​ដែលគេ​តាំង​ទុក ខ្នាច់​នោះ​ក៏​ដល់​នូវ​ការ​អស់​ទៅ ឯសព្វញ្ញុតញ្ញាណ​របស់​ព្រះអង្គ គេ​មិន​អាច​រាប់​បាន​ឡើយ។ បុគ្គល​ណា​ព័ទ្ធព័ន្ធ​ទឹក ដោយ​សំណាញ់​មាន​ក្រឡា​ញឹក ពួក​សត្វ​ណាមួយ​ក្នុងទឹក គប្បី​តាំងនៅ​ខាងក្នុង​សំណាញ់ យ៉ាងណាមិញ។ បពិត្រ​ព្រះអង្គ​ជា
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 637641346727066940
ទៅកាន់ទំព័រ៖