ព្រះត្រៃបិដក ភាគ ៧២

មាន​ពួក​ជន ឈរ​កាន់​ប្រទីប​កែវមណី​ភ្លឺរុងរឿង ឯស​សរ​ខឿន សសរផ្ទះ ខ្លោងទ្វារ​ជា​វិការៈ​នៃ​មាស ជា​វិការៈ​នៃ​មាស​ជម្ពូនទៈ ជា​វិការៈ​នៃ​ឈើខ្លឹម ជា​វិការៈ​នៃ​ប្រាក់​ដ៏​ស្រស់​ល្អ ទាំង​ទី​តំណ​ដ៏​ច្រើន​ដែល​ចែក​ល្អ វិចិត្រ​ដោយ​សន្ទះទ្វារ និង​គន្លឹះ សុទ្ធ​សឹង​ល្អៗ។ ក្អម​ពេញ (ដោយ​ទឹក) ច្រើន ដែល​ដាក់​ផ្កាឈូក និង​ឧប្បលជាតិ រៀបតាំង​ទាំងសងខាង​នៃ​ប្រាសាទ​នោះ។ ព្រះ បច្ចេកពុទ្ធ​ទាំងពួង ព្រមទាំង​សាវ័ក និមិត្ត​នូវ​ព្រះ​សព្វញ្ញុ​ពុទ្ធ ជានា​យក​នៃ​សត្វលោក ព្រមទាំង​ព្រះសង្ឃ ក្នុង​កាល​ដ៏​កន្លងទៅ​ហើយ​ផង (នូវ​ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ) ព្រមទាំង​សាវ័ក ដោយ​រូប​ភេទ​ជាប្រក្រតី​ផង ហើយ​ចូល​ទៅតាម​ទ្វារ​នោះ រួច​គង់​ជា​អរិយ​មណ្ឌល លើ​តាំង​ជា​វិការៈ​នៃ​មាស​ទាំងអស់ ព្រះពុទ្ធ​ទាំងឡាយ​ណា ប្រសើរ​ផុត​ក្នុង​លោក មាន​ក្នុង​កាល​ឥឡូវនេះ​ក្តី ព្រះពុទ្ធ​ទាំងឡាយ​ណា កន្លងទៅ​ហើយ​ក្តី ព្រះពុទ្ធ​ទាំងអស់​អង្គ​នោះ បាន​ឡើង​មក​គង់​ក្នុង​ប្រាសាទ​របស់​តថាគត ឯត​ថា​គត ក៏បាន​អង្គាស​ព្រះ​បច្ចេកពុទ្ធ​ជាច្រើន​រយ​អង្គ ដែល​ជា​អ្នក​ត្រាស់​ដឹង​ឯង ជា​អ្នកឈ្នះ​មារ
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637641333003295746
ទៅកាន់ទំព័រ៖