ព្រះត្រៃបិដក ភាគ ៧២

តាបស​នេះ នឹង​ទៅកាន់​អត្តភាព​ជា​មនុស្ស ក្នុង​កាលដែល​ដល់​នូវ​បច្ឆិមភព នឹង​ទៅ​កើត​ក្នុង​ផ្ទៃ​នៃ​នាង​ញ្រ​ហ្ម​ណី​ឈ្មោះ​សារី។ តាបស​នេះ នឹង​បាន​ជា​អ្នកមាន​បញ្ញា​មុត​ថ្លា មាន​នាម​ថា​សារីបុត្ត តាម​នាម និង​គោត្រ​របស់​មាតា។ តាបស​នេះ ជា​អ្នក​មិន​មាន​កង្វល់ នឹង​លះបង់​នូវ​ទ្រព្យ ៨០ កោដិ ហើយ​ចេញ​បួស ស្វែងរក​នូវ​សន្តិបទ គឺ​ព្រះនិព្វាន នឹង​ត្រាច់​មកកាន់​ផែនដី​នេះ។ ព្រះ​សាស្តា ព្រះនាម​គោតម កើត​ក្នុង​ត្រកូល​ក្សត្រិយ៍​ឈ្មោះ​ឱក្កា​កៈ ក្នុង​កប្ប​ដែល​ប្រមាណ​មិនបាន​អំពី​កប្ប​នេះ នឹង​កើតឡើង​ក្នុង​លោក។ តាបស​នេះ នឹង​បាន​ជា​ឱរស ជា​អ្នកទទួល​មត៌ក​ក្នុង​ធម៌​ទាំងឡាយ របស់​ព្រះ​សាស្តា​អង្គ​នោះ ជា​ធម្ម​និម្មិត ជា​អគ្គសាវ័ក មានឈ្មោះ​សារីបុត្ត។ ស្ទឹង​ឈ្មោះ​ភាគី​រសី​នេះ ដែល​បែកចេញ​មក​អំពី​ភ្នំ​ហិមពាន្ត រមែង​ហូរ​ចុះទៅ​កាន់​មហាសមុទ្រ ញុំាង​មហាសមុទ្រ​ឲ្យ​ឆ្អែត យ៉ាងណាមិញ។
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 637641347780660657
ទៅកាន់ទំព័រ៖