ព្រះត្រៃបិដក ភាគ ៧២

ព្រះសម្ពុទ្ធ​ព្រះនាម​គោតម ជា​ឆ្នើម​ក្នុង​ពួក​សក្យៈ ទ្រង់​ជ្រាប​ច្បាស់​នូវ​ហេតុ​ទាំង​នុ៎ះ ទ្រង់​គង់​ក្នុង​កណ្តាល​នៃ​ពួក​ភិក្ខុ​ហើយ នឹង​តាំង (ព្រះ​សារីបុត្ត) ក្នុង​ទី​ជា​អគ្គសាវ័ក។
 ឱហ្ន៎ ខ្ញុំ​បាន​ធ្វើ​អធិការ ចំពោះ​ព្រះ​សាស្តា ព្រះនាម​អនោមទស្សី​អង្គ​ណា ហើយ​បានសម្រេច​បារមី​ក្នុង​ទី​ទាំងពួង អំពើ​ដែល​ខ្ញុំ​ធ្វើ​ចំពោះ​ព្រះ​សាស្តា​អង្គ​នោះ ចំជា​ត្រូវ​ល្អ។ កម្ម​ដែល​ខ្ញុំ​ធ្វើ​ហើយ​ក្នុង​កាល​ប្រមាណ​មិនបាន ឲ្យផល​ហើយ​ក្នុង​ជាតិនេះ ខ្ញុំ​រួច​ស្រឡះ​ហើយ ដូចជា​សន្ទុះ​នៃ​សរ ដុត​បំផ្លាញ​ហើយ​នូវ​កិលេស​ទាំងឡាយ។ ខ្ញុំ​នុ៎ះ​កាល​ស្វែងរក​នូវ​អសង្ខតធម៌​គឺ​ព្រះនិព្វាន ជា​ផ្លូវ​មិន​កម្រើក កាល​ពិនិត្យមើល​នូវ​ពួក​តិរ្ថិយ​ទាំងអស់ បាន​អន្ទោល​ទៅ​ក្នុង​ភព។ បុរស​អ្នកមាន​ព្យាធិ ស្វែងរក​ឱសថ ជ្រើសរើស​នូវ​ទ្រព្យ​ទាំងអស់ ដើម្បី​សះស្បើយ ចាក​ព្យាធិ យ៉ាងណាមិញ។ បុគ្គល​ស្វែងរក​ផ្លូវ​នៃ​អមត​និព្វាន ជា​អសង្ខតធម៌ បួស​ជា​ឥសី​មិនដែល​ដាច់​អស់ ៥០០ ជាតិ ក៏​យ៉ាងនោះ​ដែរ។
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637641348289723491
ទៅកាន់ទំព័រ៖