ព្រះត្រៃបិដក ភាគ ៧២

កាល​ព្រះ​អស្ស​ជិ​ត្ថេ​រ បាន​ដោះស្រាយ​បញ្ហា​ហើយ ខ្ញុំ​ក៏បាន​សម្រេចផល​ជាបឋម បាន​ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល ព្រោះ​បាន​ស្តាប់​ពាក្យ​ប្រដៅ​របស់​ព្រះ​ជិនស្រី។ លុះ​ខ្ញុំ​បាន​ស្តាប់​ព្រះពុទ្ធដីកា របស់​ព្រះ​មុនី​ហើយ ឃើញ​នូវ​ធម៌​ដ៏​ឧត្តម ទាំង​មានចិត្ត​ចុះ​ស៊ប់សួន​ក្នុង​ព្រះ​សទ្ធម្ម ហើយ​បាន​ពោល​នូវ​គាថា​នេះ​ថា ធម៌​នេះ ជា​គន្លង​នៃ​សេចក្តី​ជាក់ច្បាស់ មិន​មាន​សោក ដែល​ខ្ញុំ​មិនទាន់​ឃើញ កន្លងទៅ​យូរហើយ ដោយ​សែន​នៃ​កប្ប​ជាច្រើន។ កាល​ខ្ញុំ​ស្វែងរក​ធម៌ បាន​ត្រាច់​ទៅ​ហើយ​ក្នុង​លទ្ធិ​អាក្រក់ ឥឡូវ​ប្រយោជន៍​នោះ ខ្ញុំ​បានសម្រេច​ហើយ វេលា​នេះ ជា​កាលគួរ​ខ្ញុំ​មិន​ប្រមាទ។ ខ្ញុំ​ដែល​បាន​ព្រះ​អស្ស​ជិ​ត្ថេ​រ ប្រោសប្រាណ​ហើយ ក៏បាន​សម្រេច​អចល​បទ គឺ​ព្រះនិព្វាន ទើប​ទៅ​ស្វែងរក​ជួបនឹង​សម្លាញ់ ក៏បាន​ទៅ​ឯអាស្រម។ សម្លាញ់​របស់ខ្ញុំ ជា​អ្នក​សិក្សា​ល្អ បរិបូណ៌​ដោយ​ឥរិយាបថ បានឃើញ​ខ្ញុំ​អំពី​ចម្ងាយ ក៏​សួរ​ខ្ញុំ​ថា
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 637641349220822042
ទៅកាន់ទំព័រ៖