ព្រះត្រៃបិដក ភាគ ៧២

ក្នុង​អតីតកាល និង​បច្ចុប្បន្ន​កាល (ឲ្យ​ឆ្អែត​ស្កប់ស្កល់)។ មាន​ដើមក​ប្ប​ព្រឹក្ស​ច្រើន​ដើម ទាំង​ជា​ទិព្វ ទាំង​ជា​របស់​មនុស្ស តថាគត​បាន​នាំ​យក​សំពត់​ទាំងពួង (អំពី​ដើមក​ប្ប​ព្រឹក្ស​នោះ) មក​ធ្វើជា​ត្រៃចីវរ ហើយ​ថ្វាយ (ព្រះ​បច្ចេកពុទ្ធ) ឲ្យ​ស្លៀកដណ្តប់ (រួច​និមន្ត​ឲ្យ​ឆាន់) នូវ​បង្អែម និង​ចំអាប ដែល​មាន​រស​ឆ្ងាញ់ ព្រមទាំង​ទឹក និង​ភោជន។ តថា​គតបាន​ញុំាង​បាត្រ​ដ៏​ល្អ ជា​វិការៈ​នៃ​កែវមណី​ឲ្យ​ពេញ (ដោយ​វត្ថុ​ទាំងនោះ) ហើយ​ប្រគេន​សំពត់​ទិព្វ មានសាច់​ដ៏​រលីង ដែល​គួរ​ដល់​ចីវរ។ មណ្ឌល​នៃ​ព្រះ​អរិយៈ​ទាំងអស់ ឆ្អែត​ស្កប់ស្កល់​ហើយ ដោយ​ទឹកឃ្មុំ​ផង ស្ករក្រាម​ផង ប្រេង​ផង ទឹកឃ្មុំ និង​ស្ករអំពៅ​ផង បាយ​ដ៏​ប្រសើរ​ផង។ (ព្រះ​អរិយៈ​ទាំងនោះ) ចូល​ទៅកាន់​បន្ទប់​កែវ សម្រេច​សីហសេយ្យា​លើ​សយនៈ​មានតម្លៃ​ច្រើន ដូច​កេសរ​រាជសីហ៍​ក្នុង​គូហា។
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637641333262983187
ទៅកាន់ទំព័រ៖