ព្រះត្រៃបិដក ភាគ ៧២

ខ្ញុំ​ព្រះអង្គ ជា​បុគ្គល​ឈ្លាសវៃ​ក្នុង​សមាបត្តិ ជា​អ្នក​បាន​នូវ​ឈាន និង​វិមោក្ខ​យ៉ាង​រហ័ស ត្រេកអរ​ក្នុង​ការ​ចម្រើន​នូវ​ពោជ្ឈង្គ ដល់ហើយ​នូវ​បារមី​ញាណ​នៃ​សាវក​គុណ។ ចិត្ត (របស់ខ្ញុំ​ព្រះអង្គ) ដែល​សង្គ្រោះ​ដោយ​សទ្ធា ក្នុង​ពួក​សព្រហ្មចារី​សព្វៗ កាល ព្រោះ​សេចក្តី​គោរព ចំពោះ​បុរស​ប្រសើរ​ដោយ​ប្រាជ្ញា ដោយ​ការបាន​នូវ​សាវក​គុណ។ ខ្ញុំ​ព្រះអង្គ​មាន​សេចក្តី​ឆោត គឺ​មានះ​ដាក់ចុះ​ហើយ ដូច​ពស់​មាន​ចង្កូម​គេ​ដក​ហើយ ពុំ​នោះ​សោត ដូច​គោ​មាន​ស្នែង​បាក់ ខ្ញុំ​ព្រះអង្គ ចូល​មកកាន់​ទីប្រជុំ​សង្ឃ ដោយ​សេចក្តី​គោរព​ក្រៃពេក។ ឯបញ្ញា​របស់ខ្ញុំ​ព្រះអង្គ ប្រសិនបើ​មាន​រូប គប្បី​ស្មើនឹង​សេ្តច​ផែនដី​ក៏បាន នេះ​ជា​ផល​នៃ​ការ​សរសើរ​នូវ​ញាណ របស់​ព្រះមានព្រះភាគ ទ្រង់ព្រះ​នាម​អនោមទស្សី។ ធម្មចក្រ​ដែល​ព្រះ​សក្យ​បុត្ត ជាតា​ទិ​បុគ្គល ទ្រង់​ឲ្យ​ប្រព្រឹត្តទៅ​ហើយ ខ្ញុំ​ព្រះអង្គ​ឲ្យ​ប្រព្រឹត្តទៅ​តាមដោយ​ប្រពៃ នេះ​ជា​ផល​នៃ​ការ​សរសើរ​នូវ​ញាណ។ (មួយទៀត) បុគ្គល​អ្នកមាន​សេចក្តី​ប្រាថ្នា​លាមក ជា​បុគ្គល​ខ្ជិល មាន​ព្យាយាម​ថោកថយ មិន​ចេះដឹង ប្រព្រឹត្ត​អា​នា​ចារ កុំ​ឲ្យ​មក
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 637641352945040808
ទៅកាន់ទំព័រ៖