ព្រះត្រៃបិដក ភាគ ៧២

ជួបប្រទះ​នឹង​ខ្ញុំ​ព្រះអង្គ ក្នុង​ទីណា​មួយ​បាន​ឡើយ។ បុគ្គល​ជា​អ្នកចេះដឹង​ច្រើន អ្នកមាន​ប្រាជ្ញា អ្នកមាន​ចិត្ត​តម្កល់​មាំ​ក្នុង​សីល និង​អ្នក​ប្រក​បរឿយៗ នូវ​ចេ​តោ​សមថៈ សូម​ចូល​មក​តម្កល់​នៅ​លើ​ក្បាល (របស់ខ្ញុំ)។ ព្រោះហេតុនោះ ខ្ញុំ​សូម​ពោល​នឹង​លោក​ទាំងឡាយ សូម​អំពើ​ដ៏​ចម្រើន (មាន) ដល់​លោក​ទាំងឡាយ​ទាំងអស់ ដែល​បាន​មក​ជួបជុំ​ក្នុង​ទីនេះ សូម​លោក​ទាំងឡាយ​មានប្រាថ្នា​តិច សន្តោស នាំគ្នា​ឲ្យ​ទាន​សព្វៗ កាល​ចុះ។ ខ្ញុំ​បាន​ចួប​នូវ​អាចារ្យ​អង្គ​ណា​ជាដំបូង ហើយ​បាន​ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល អាចារ្យ​ខ្ញុំ​នោះ ជា​អ្នកប្រាជ្ញ ជា​សាវ័ក​ឈ្មោះ​អស្ស​ជិ។ ខ្ញុំ​ជា​អ្នក​ស្តាប់​ពាក្យ​នៃ​ព្រះ​អស្ស​ជិ​អង្គ​នោះ បាន​ជា​ធម្មសេនាបតី បាន​ដល់​នូវ​បារមី​ក្នុង​ទី​ទាំងពួង​ហើយ ជា​អ្នក​មិន​មាន​អាសវៈ។ ព្រះ​សាវ័ក​ឈ្មោះ​អស្ស​ជិ ជា​អាចារ្យ​របស់ខ្ញុំ គង់​ក្នុង​ទិស​ណា ខ្ញុំ​ធ្វើ​ទី​ក្បាលដំណេក ទៅ​ក្នុង​ទិស​នោះ។
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 637641353260353361
ទៅកាន់ទំព័រ៖