ព្រះត្រៃបិដក ភាគ ៧២

ព្រះ​គោតម ជា​បុគ្គល​ប្រសើរ​ក្នុង​សក្យត្រកូល ទ្រង់​រឭក​ឃើញ​នូវ​អំពើ​របស់ខ្ញុំ ទ្រង់​គង់​ក្នុង​កណ្តាល​ជំនុំ​សង្ឃ ហើយ​តម្កល់ទុក​នូវ​ខ្ញុំ​ក្នុង​ទី​ដ៏​ប្រសើរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះសម្ពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សារីបុត្តត្ថេរ​មាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សារី​បុ​ត្ត​ត្ថេ​រាប​ទាន។


មហា​មោគ្គល្លាន​ត្ថេ​រាប​ទាន ទី៤


 [៤] ព្រះមានព្រះភាគ​ព្រះនាម​អនោមទស្សី ជា​ច្បង​ក្នុង​លោក ជា​នរាសភៈ មាន​ពួក​ទេវតា​ចោមរោម ទ្រង់​គង់នៅ​ក្នុង​ព្រៃ​ហិមពាន្ត។ គ្រានោះ ខ្ញុំ​កើតជា​ស្តេច​នាគ ឈ្មោះ​វរុណៈ នៅក្នុង​មហាសមុទ្រ ចេះ​ប្លែង​រូប​បាន​តាម​សេចក្តី​ប្រាថ្នា។
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 637641353656759452
ទៅកាន់ទំព័រ៖