ព្រះត្រៃបិដក ភាគ ៧២

វេលា​នោះ ខ្ញុំ​បាន​លះបង់​នូវ​ពួក​នាគ​ជា​បរិវារ ហើយ​បាន​ផ្តើម​ប្រគំ​តូ​រ្យ​តន្រ្តី ឯ​ពួក​ស្រី​អប្សរ (នាងនាគ​មាន​វិ​កា) ក៏​ចោមរោម​ប្រគំ​ថ្វាយព្រះ​សម្ពុទ្ធ​ដែរ។ កាល​មាន​តូ​រ្យ​តន្រ្តី​របស់​ពួក​នាគ​ហើយ ពួក​ទេវតា​ក្នុង​ចាតុម្មហារាជិកា ក៏បាន​ប្រគំ​នូវ​តូ​រ្យ​តន្រ្តី​ទិព្វ ឯព្រះសម្ពុទ្ធ​ទ្រង់​ឮ ទ្រង់​ជ្រាប​ច្បាស់​នូវ​សម្លេង​នៃ​តូ​រ្យ​តន្រ្តី​ទាំងពីរ​ពួក​នោះ។ បន្ទាប់មក ខ្ញុំ​បាន​និមន្ត​ព្រះសម្ពុទ្ធ ហើយ​វិលត្រឡប់​ចូល​ទៅកាន់​ពិភព​របស់​ខ្លួន​វិញ បាន​ក្រាល​អាសនៈ​រួចហើយ ទៅ​ក្រាបបង្គំទូល​ភត្តកាល។ ព្រះ​លោកនាយក មាន​ពួក​ព្រះ​ខីណាស្រព​មួយ​ពាន់​ចោមរោម ទ្រង់​ផ្សាយ​នូវ​ពន្លឺ​រស្មី​សព្វ​ទិស ហើយ​ស្តេច​ចូល​ទៅកាន់​លំនៅ​របស់ខ្ញុំ។ វេលា​នោះ ខ្ញុំ​បាន​អង្គាស​ព្រះពុទ្ធ​មាន​ព្យាយាម​ធំ ទ្រង់​ជា​ទេវតា​ប្រសើរ​ជាង​ទេវតា ជា​នរាសភៈ និង​ភិក្ខុសង្ឃ​ដែល​ចូល​ទៅ​ក្នុង​លំនៅ​នៃ​ខ្ញុំ ឲ្យ​ឆ្អែត​ស្កប់ស្កល់​ដោយ​បាយ និង​ទឹក។
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 637641353938347218
ទៅកាន់ទំព័រ៖